អំពីបណ្តាញ BAILA

បណ្តាញ BAILA គឺជាក្រុមការងារអ្នកចុះឈ្មោះធានារ៉ាប់រង អ្នកផ្តល់សេវាផ្នែកច្បាប់ អ្នកផ្សព្វផ្សាយសហគមន៍ និងបុគ្គលិកផ្សព្វផ្សាយសហគមន៍។

យើងខ្ញុំគាំទ្រក្រុមគ្រួសារជនអន្តោប្រវេសន៍នៅឡូស អាល់ដ្យេលេណូ Los Angeleno និងបុគ្គលិកសំខាន់ៗ ដើម្បីទទួលបាននូវការធានារ៉ាប់រងរដ្ឋដែលពួកគេត្រូវការ ដើម្បីមានសុខភាពល្អនិងរឹងមាំ។

សេវាកម្មរបស់យើង គឺឥតគិតថ្លៃ!

រួមគ្នាជាដៃគូ BAILA បង្កើតបណ្តាញ ‘ជួយគាំទ្របុគ្គលមានតម្រូវការរយៈពេលវែង’ ដែលប្រជាពលរដ្ឋអាចទទួលបានជំនួយ៖

  • ការយល់ដឹងអំពីការធានារ៉ាប់រងរដ្ឋ ដែលពួកគេអាចមានសិទ្ធិទទួលបាន

  • ការចូលប្រើសេវាកម្មផ្នែកច្បាប់ ប្រសិនបើពួកគេមានសំណួរ ឬត្រូវការជំនួយផ្នែកច្បាប់

  • ការចុះឈ្មោះក្នុងការធានារ៉ាប់រងសុខភាពដែលមានប្រាក់ជំនួយ/ដោយឥតគិតថ្លៃ និងកម្មវិធី CalFresh ប្រសិនបើពួកគេមានសិទ្ធិទទួលបាន

  • និងការភ្ជាប់ទៅនឹងធនធានផ្សេងទៀត ដូចជាកម្មវិធី WIC, ជំនួយសាច់ប្រាក់ ឥណទានពន្ធ និងកម្មវិធីជំនួយផ្សេងទៀត

ដៃគូបណ្តាញ BAILA បានមកចូលរួមគ្នាក្នុងឆ្នាំ 2019 ដើម្បីបំផុសគំនិតដំណោះស្រាយចំពោះឧបសគ្គដែលរារាំងជនអន្តោប្រវេសន៍ និងបុគ្គលិកសំខាន់ៗពីការចុះឈ្មោះក្នុងការធានារ៉ាប់រងដូចជាមានការភ័យខ្លាចនៃច្បាប់ស្តីពីការទទួលបន្ទុកចិញ្ចឹមជីវិតពីរដ្ឋាភិបាល និងការរើសអើងអំពីការទទួលបានអត្ថប្រយោជន៍នានា។

ជំងឺរាតត្បាតកូវីត COVID-19 បានធ្វើឱ្យការងារនេះកាន់តែមានសារៈសំខាន់ជាងមុន។ ការសិក្សាមួយដែលបានធ្វើឡើងដោយវិទ្យាស្ថានទីក្រុង (Urban Institute) បានរកឃើញថាមានមនុស្សពេញវ័យប្រហែល 30% នៃនៅក្នុងគ្រួសារជនអន្តោប្រវេសន៍រដ្ឋកាលីហ្វ័រញ៉ា California ដែលមានប្រាក់ចំណូលទាបបានជៀសវាងការធានារ៉ាប់រងរដ្ឋនៅឆ្នាំ 2020។

នៅឆ្នាំ 2021 យើងខ្ញុំអាចចាប់ផ្តើមដំណើរការបណ្តាញ BAILA ដោយសារតែការផ្តល់មូលនិធិសប្បុរសដែលផ្តល់ជូនដោយមូលនិធិសហគមន៍កាលីហ្វ័រញ៉ា (California Community Foundation), មូលនិធិអេនដូមេន និងមូលនិធិវេងាត​នៃរដ្ឋកាលីហ្វ័រញ៉ា (California Endowment and the Weingart Foundation)។

Three BAILA partners ready to help